Tuesday, January 1, 2019

ទស្សនៈ អំពីវិមានឈ្នះៗ

វិមានឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាកម្ពុជា ត្រូវបានដាក់ សម្ពោធឡើងនៅថ្ងៃសៅរ៍ ទី២៩ ខែ ធ្នូ ឆ្នាំ២០១៨ ក្នុងគោលបំណងរំលឹក
ឡើងវិញនូវការតស៊ូដ៏ស្វិតស្វាញទាំង ផ្នែកយោធា និង​ផ្នែកនយោបាយ​តាមរយៈគោលនយោបាយឈ្នះៗ​ដែលធ្វើអោយមេដឹកនាំខ្មែរក្រហម និងកម្លាំងទ័ពខ្មែរក្រហមទាំងមូល បានសុខចិត្តចុះចូលរួមនឹងរាជ​រដ្ឋាភិបាលនៅខែ ធ្នូ ឆ្នាំ១៩៩៨ បាននាំយកនូវសន្តិសុខទូទាំងប្រទេសជូនប្រជាជនកម្ពុជាសព្វថ្ងៃនេះ។

ទោះបីមានទស្សនៈផ្សេងៗ  មានការរិះគន់ និងវាយប្រហារ ការសម្ពោធ វិមានឈ្នះឈ្នះនេះ​ក៏ ដោយក៏ប៉ុន្តែខ្ញុំអាចចងចាំយ៉ាង ច្បាស់ អំពីដំណើរជីវិតរបស់ ខ្ញុំចាប់ តាំងពីកុមារភាពរហូតដល់​គោល​នយោបានឈ្នះឈ្នះ នេះបានលេច ចេញជារូបរាង និងនាំយកមក នូវសន្តិសុខជូនប្រជាជនកម្ពុជា និងសម្រាប់រូបខ្ញុំបាទផងដែរ។

ប្រជាជនកម្ពុជាបានរងទុក្ខលំបាក ជាច្រើនទស្សវត្សរ៍មកហើយ គឺ​ស្គាល់ តែសង្រ្គាម និងការព្រាត់ប្រាស់ គ្រួសារ។ ប្រជាជននាសម័យនោះបាត់ឱកាសរៀនសូត្រ​ដោយសារតែគេចគ្រាប់ផ្លោង សាលារៀន មន្ទីរពេទ្យ ផ្ទះសម្បែង ត្រូវបានបំផ្លិចបំផ្លាញដោយសារ​សង្រ្គាមស៊ីវិល បង្ហូរតែឈាមខ្មែរគ្នាឯង មិន ខុសអ្វីពីស្ថានភាពដ៏ដុនដាបនៅប្រទេសស៊ីរីនាពេល​បច្ចុប្បន្នឡើយ។

អ្វីដែលយើងទាំងអស់គ្នាត្រូវគិតបន្ត នោះ មិនមែនការហែកហួរគ្នា មិនមែនការផ្តួលរំលំរដ្ឋាភិបាល តែត្រូវចូលរួមរិះរកមធ្យោបាយ ធ្វើយ៉ាងណា ក៏សាងប្រទេសយើង អោយកាន់តែមានភាពរីកចម្រើន ប្រជាជនគួរតែសហការជា មួយរាជ រដ្ឋាភិបាល គាំទ្រនូវគោល នយោបាយកាត់បន្ថយភាពក្រីក្រ ធ្វើយ៉ាងណា​កុំអោយមានគម្លាត រវាងអ្នកក្រ និងអ្នកមានខ្លាំងពេក រួចចាប់ដៃគ្នាទៅប្រកួតប្រជែងជាមួយ​បណ្តាប្រទេសជិតខាងផ្នែកសេដ្ឋកិច្ច។

ទស្សនៈរបស់ខ្ញុំយល់ឃើញថា ប្រសិនបើប្រទេសយើងគ្មានសុខសន្តិភាពទេនោះ យើងពិតជាគ្មាន ឱកាសដើម្បីអភិវឌ្ឍសេដ្ឋកិច្ច​គ្រួសារ និងសេដ្ឋកិច្ចជាតិយើងបានឡើយ។ បច្ចុប្បន្ននេះ ប្រទេស​យើង​បានក្លាយជាប្រទេសមានសិទ្ធស្មើនិងប្រទេសនានាថ្វីបើប្រទេសយើងជាប្រទេសតូច ក៏ប៉ុន្តែយើង មាន​ឯករាជភាពពេញលេញ ឈរត្រង់ ដើរត្រង់ ដូចបណ្តាប្រទេសដ៏ទៃដែរ សូមរក្សាសន្តិភាពនេះ អោយ​បាន​គង់វង្សសម្រាប់កូនចៅយើងជំនាន់ក្រោយបានស្គាល់តែភាពរុងរឿង។

Friday, November 30, 2018

ហាងកាហ្វេ ភូឌី "Poohdy Cafe"





ហាងកាហ្វេ ភូឌី “Poohdy Cafe” មានទីតាំងស្ថិតនៅផ្លូវជាតិលេខ៤  និងផ្លូវអាស៊ានលេខ១១ ខាងជើងផ្លូវជាតិ ព្រលានយន្តហោះកងកេង ឃុំបិតត្រាំង ខេត្តព្រះសីហនុ សូមមើល Google Map ខាងក្រោមនេះ https://goo.gl/maps/APTMJUxtD9k






គុណប្រយោជន៍ដែលគ្រប់គ្នាពុំធ្លាប់ដឹងពីមុន ផ្លែផាសិន



ផាសិន(Passion) គឺជាផ្លែឈើមួយប្រភេទដែលមានសំបកពណ៌ស្វាយ ពណ៌លឿង ពណ៌មាស ហើយគេនិយមយកមកក្រឡុកជាទឹកផ្លែឈើសម្រាប់ទទួលទាន ព្រោះវាមានតម្លៃអាហារូបមត្ថម្ភខ្ពស់ណាស់។ ក្រៅពីមានតម្លៃអាហារូបត្ថម្ភខ្ពស់ ផ្លែផាសិន ត្រូវបានគេរកឃើញថា អាចផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនលើសលប់ ដែលគ្រប់គ្នាមិនធ្លាប់ដឹងពីមុនមក។

រក្សាសម្ពាធឈាម
 ការទទួលទានផ្លែផាសិន រាល់ថ្ងៃអ្នកនឹងទទួលបានប៉ូតាស្យូម១ភាគ៤ នៃសារធាតុរ៉ែសំខាន់ៗទាំងអស់។ ក្រៅពីនេះ វាអាចជួយសម្រួលដល់ចរាចរឈាម ពង្រឹងសុខភាពសរសៃឈាមបេះដូង និងកាត់បន្ថយភាពតានតឹងនៅក្នុងបេះដូង។ សារធាតុប៉ូតាស្យូម មានសារ:សំខាន់ខ្លាំងណាស់ក្នុងការរក្សាលំនឹងជាតិទឹកនៅក្នុងខ្លួន។ ដូច្នេះ អ្នកគួរតែទទួលទានផ្លែឈើមួយប្រភេទនេះឲ្យបានទៀងទាត់ ដើម្បីថែរក្សាបេះដូង និងកោសិកាឲ្យមានសុខភាពល្អ។







បង្កើនប្រព័ន្ធភាពស៊ាំ


ផាសិន សម្បូរទៅដោយវីតាមីនA, C និងសារធាតុចិញ្ចឹមសំខាន់ដូចជា បេតាការ៉ូទីន (beta carotene) និងXanthinដែលមានប្រសិទ្ធភាពក្នុងការ ជម្រុញឲ្យប្រព័ន្ធភាពស៊ាំដំណើរការបានល្អ។ ការប្រើប្រាស់ផ្លែឈើនេះទៀងទាត់ អាច ជួយឲ្យរាងកាយធន់នឹងជំងឺគ្រុនផ្តាសាយរួមទាំងការឆ្លងមេរោគផ្សេងៗផងដែរ។

 


រក្សាសុខភាពសរសៃឈាមបេះដូង
 ផ្លែឈើមួយប្រភេទនេះ មានផ្ទុកជាតិខ្លាញ់ទាប ហើយកូឡេស្តេរ៉ុល ស្ទើរតែគ្មានសោះ។ ផ្ទុយទៅវិញ វាមានផ្ទុកជាតិសរសៃច្រើនដែលអាចកាត់បន្ថយកូឡេស្តេរ៉ុលអាក្រក់ក្នុងឈាម flavonoids។ សារធាតុចិញ្ចឹមទាំងនេះ អាចការពារភ្នែកពីការបំផ្លាញរបស់ រ៉ាឌីកាល់ សេរី និងការពារស្រទាប់កែវភ្នែកផងដែរ៕

 


ការពារជំងឺមហារីក

  សារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងផ្លែផាសិន មានសមត្ថភាពកាត់បន្ថយរ៉ាល់ឌីកាល់ សេរីនៅក្នុងរាងកាយអ្នកជំងឺ មហារីកមានប្រសិទ្ធភាពបំផុត។ ជាពិសេសសារធាតុ Flavonoids,Phenol និងវីតាមីនA របស់វាអាចប្រឆាំងនឹងជំងឺ មហារីកសួត មហារីកមាត់ និងប្រភេទនៃជំងឺមហារីកផ្សេងៗទៀត។


 


ថែរក្សាពោះវៀនឲ្យមានសុខភាពល្អ


ផ្លែផាសិន អាចផ្តល់ជាតិសរសៃខ្ពស់រហូតដល់ទៅ ៩៨ភាគរយ នៅពេលដែល អ្នក ទទួល ទាន រាល់ថ្ងៃ។ ជាតិសរ សសៃ គឺជាផ្នែកមួយដ៏សំខាន់នៃរបបអាហារ ព្រោះវាអាចជួយសម្រួលក្នុងការរំលាយ អាហារ កាត់បន្ថយបញ្ហាទល់ លាមក ប្រឆាំងនឹងជំងឺរលាកពោះវៀន មហារីកពោះវៀនធំ និងរន្ធគូថផង ដែរ។

 


កែលម្អភ្នែកឲ្យមានសុខភាពល្អ

 ផាសិន គឺជាផ្នែកមួយនៃអាហារដែលមានអត្ថប្រយោជន៍ខ្លាំងបំផុតសម្រាប់ សុខភាព ភ្នែក ដោយសារ តែវាមានផ្ទុក សារធាតុប្រឆាំងកម្រិតខ្ពស់ដូចជា វីតាមីន A, C និងបង្កើនកូឡេស្តេរ៉ុលល្អក្នុងឈាមជំនួស វិញ។


 


ប្រភព៖ postnews



Thursday, March 22, 2018

កម្មវិធីបើកការបោះជំរំអន្តរជាតិ ឆ្នាំ២០១៨ (IYF International Fellowship)

នេះ​គឺជា​លើក​ទី៨​ហើយ​ ដែលអង្គការ​សម្ព័ន្ធ​យុវជន​អន្តរជាតិ (IYF International Youth Fellowship) ​បាន​​រៀប​ចំ​ពិធី​បើកការ​បោះ​ជំរំអន្តរជាតិ​ នៅថ្ងៃព្រហស្បត្តិ៍ ​៦កើត ខែ ចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ២២ ខែ មីនា ឆ្នាំ២០១៨ នៅ​សាល​មហោ​​ស្រព​កោះ​ពេជ្រ។ លោក ហាឈើស ប្រធានអង្គការសម្ព័ន្ធយុវជនអន្តរជាតិ​ប្រចាំ​នៅ​កម្ពុជា​បាន​ធ្វើសេចក្តីរាយការណ៍​ជូនដល់គណៈអធិបតី និងភ្ញៀវជាតិ និងអន្តរជាតិ​ថា ​សិស្ស​ និស្សិត​ដែលបាន​ចូលរួមក្នុងពិធីបោះជំរំនៅឆ្នាំ២០១៨នេះ មាន​ចំនួន ៣០៦៤ ក្នុងនោះប្រុសចំនួន១៣២៦ ស្រីចំនួន ១២៨នាក់។

ក្នុងពិធីបើក ការបោះជំរំនាពេលនោះនោះមានគណអធិបតីបតីសំខាន់ៗ​ចំនួន​៣រូប​រូមមាន៖

១. ឯកឧត្តម​​​បណ្ឌិត ស៊ាន បូរ៉ាត​ រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងជា​​តំណាង​​ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម​រដ្ឋមន្រ្តី​​​ក្រសួង​អប់រំយុវជន​ និងកីឡា​។
២. ឯកឧត្តមបណ្ឌិត លី ឆេង អ្នក​តំណាង​​​រាស្រ្ត​​​មណ្ឌល​រាជ​ធានី​ភ្នំពេញ  សាកលវិទ្យាធិការ សាកលវិទ្យាល័យប៊ែលធីអន្តរជាតិ និងជាសមាជិក​គណៈ​កម្មាធិការ​ប្រឹក្សាយោបល់នៃអង្គការសម្ព័ន្ធយុវជនអន្តរជាតិ។

៣. ឯកឧត្តមបណ្ឌីត បាក់ អុកស៊ូ ស្ថាបនិកអង្គការសម្ព័ន្ធយុវជនអន្តរជាតិ។
បន្ទាប់ពីលោក ហាឈើស បានធ្វើ​សេចក្តី​រាយការណ៍​ជូនដល់​អង្គពិធីរួចមក ឯកឧត្តម​បណ្ឌិត លី ឆេង បាន​មានមតិស្វាគមន៍ និងលើក​​

ឡើង​​នូវ​ចំណុច​សំខាន់ៗ ដែល​ជា​គោល​បំណង​នៃ​ការបោះជំរំអន្តរជាតិសម្រាប់​យុវជន​កម្ពុជាគឺ ជូន​ដល់អង្គពិធីរួមមាន៖

១. ការបោះជំរំនេះ គឺក្នុងគោលបំណងធ្វើការអប់រំចិត្តដល់យុវជន​ដែលជាទំពាំង​ស្នងឬស្សី ឱ្យចេះស្រឡាញ់ខ្លួន​ឯង ចេះស្រឡាញ់គ្រួសារ និង​ចេះ​ស្រឡាញ់​សង្គមជាតិរបស់ខ្លួន។

២. ឱ្យយុវជន​​យល់ដឹងអំពីច្បាប់ និងចេះ​គោរព​ច្បាប់របស់រដ្ឋ។

៣. ចេះរស់នៅជាក្រុម ចេះរៀនសូត្របទពិសោធន៍ និងចែករំលែកបទពិសោធន៍ពីគ្នាទៅវិញទៅមក។

៤. ត្រូវរៀនសូត្រនូវចំណេះដឹងទូទៅ ពីកម្មវិធីបោះជំរំក្នុងអំឡូងពេលបីថ្ងៃនេះ ធ្វើយ៉ាងណា​ក្រេបជញ្ជក់​នូវចំណេះដឹង Soft-skill និង Hard-skill។

ទន្ទឹមនឹងនេះ ក្មួយៗសិស្ស​ និស្សិត​ក៏​ត្រូវសិក្សាបន្ថែម​នូវផ្នែកភាសា អង់គ្លេស ពីព្រោះភាសានេះគឺជាភាសាអន្តរជាតិ​ដែលជួយដល់ក្មួយៗ​មាន​លទ្ធភាពគ្រប់គ្រាន់ដើម្បីទំនាក់​ទំនងជាមួយជាតិសាសន៍
ខុសៗគ្នា ជាពិសេសបច្ចុប្បន្ននេះ កម្ពុជាយើង​ក៏ជា​សមាជិកនៃអង្គការអាស៊ាន  អង្គការសហប្រជាជាតិ និងអង្គការ WTO ផងដែរ។ នេះ​ជា​មូលេហតុ​ដែលក្មួយៗគួរ​តែ
ព្យាយាមសិក្សាភាសាអន្តរជាតិបន្ថែម នៅពេលដែលប្រទេសជាតិយើងត្រូវការអ្នក​មាន​សមត្ថភាព​ជំនាញ និងសមត្ថភាពភាសារ​ទៅបម្រើការងារនៅស្ថាប័នទាំងនោះ។

ជាទីបញ្ចប់ ឯកឧត្តមបណ្ឌិតប្រសិទ្ធពរជ័យដល់គណៈធិបតី ភ្ញៀវកិត្តិយស ក្មួយៗសិស្ស និស្សិត ដែលមាន​វត្តមាននៅក្នុងឱកាសដ៏វិសេសវិសាលនេះផងដែរ។