នេះគឺជាលើកទី៨ហើយ ដែលអង្គការសម្ព័ន្ធយុវជនអន្តរជាតិ (IYF International Youth Fellowship) បានរៀបចំពិធីបើកការបោះជំរំអន្តរជាតិ នៅថ្ងៃព្រហស្បត្តិ៍ ៦កើត ខែ ចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ២២ ខែ មីនា ឆ្នាំ២០១៨ នៅសាលមហោស្រពកោះពេជ្រ។ លោក ហាឈើស ប្រធានអង្គការសម្ព័ន្ធយុវជនអន្តរជាតិប្រចាំនៅកម្ពុជាបានធ្វើសេចក្តីរាយការណ៍ជូនដល់គណៈអធិបតី និងភ្ញៀវជាតិ និងអន្តរជាតិថា សិស្ស និស្សិតដែលបានចូលរួមក្នុងពិធីបោះជំរំនៅឆ្នាំ២០១៨នេះ មានចំនួន ៣០៦៤ ក្នុងនោះប្រុសចំនួន១៣២៦ ស្រីចំនួន ១២៨នាក់។
ក្នុងពិធីបើក ការបោះជំរំនាពេលនោះនោះមានគណអធិបតីបតីសំខាន់ៗចំនួន៣រូបរូមមាន៖
១. ឯកឧត្តមបណ្ឌិត ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា។
២. ឯកឧត្តមបណ្ឌិត លី ឆេង អ្នកតំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ សាកលវិទ្យាធិការ សាកលវិទ្យាល័យប៊ែលធីអន្តរជាតិ និងជាសមាជិកគណៈកម្មាធិការប្រឹក្សាយោបល់នៃអង្គការសម្ព័ន្ធយុវជនអន្តរជាតិ។
៣. ឯកឧត្តមបណ្ឌីត បាក់ អុកស៊ូ ស្ថាបនិកអង្គការសម្ព័ន្ធយុវជនអន្តរជាតិ។
បន្ទាប់ពីលោក ហាឈើស បានធ្វើសេចក្តីរាយការណ៍ជូនដល់អង្គពិធីរួចមក ឯកឧត្តមបណ្ឌិត លី ឆេង បានមានមតិស្វាគមន៍ និងលើក
ឡើងនូវចំណុចសំខាន់ៗ ដែលជាគោលបំណងនៃការបោះជំរំអន្តរជាតិសម្រាប់យុវជនកម្ពុជាគឺ ជូនដល់អង្គពិធីរួមមាន៖
១. ការបោះជំរំនេះ គឺក្នុងគោលបំណងធ្វើការអប់រំចិត្តដល់យុវជនដែលជាទំពាំងស្នងឬស្សី ឱ្យចេះស្រឡាញ់ខ្លួនឯង ចេះស្រឡាញ់គ្រួសារ និងចេះស្រឡាញ់សង្គមជាតិរបស់ខ្លួន។
២. ឱ្យយុវជនយល់ដឹងអំពីច្បាប់ និងចេះគោរពច្បាប់របស់រដ្ឋ។
៣. ចេះរស់នៅជាក្រុម ចេះរៀនសូត្របទពិសោធន៍ និងចែករំលែកបទពិសោធន៍ពីគ្នាទៅវិញទៅមក។
៤. ត្រូវរៀនសូត្រនូវចំណេះដឹងទូទៅ ពីកម្មវិធីបោះជំរំក្នុងអំឡូងពេលបីថ្ងៃនេះ ធ្វើយ៉ាងណាក្រេបជញ្ជក់នូវចំណេះដឹង Soft-skill និង Hard-skill។
ទន្ទឹមនឹងនេះ ក្មួយៗសិស្ស និស្សិតក៏ត្រូវសិក្សាបន្ថែមនូវផ្នែកភាសា អង់គ្លេស ពីព្រោះភាសានេះគឺជាភាសាអន្តរជាតិដែលជួយដល់ក្មួយៗមានលទ្ធភាពគ្រប់គ្រាន់ដើម្បីទំនាក់ទំនងជាមួយជាតិសាសន៍
ខុសៗគ្នា ជាពិសេសបច្ចុប្បន្ននេះ កម្ពុជាយើងក៏ជាសមាជិកនៃអង្គការអាស៊ាន អង្គការសហប្រជាជាតិ និងអង្គការ WTO ផងដែរ។ នេះជាមូលេហតុដែលក្មួយៗគួរតែ
ព្យាយាមសិក្សាភាសាអន្តរជាតិបន្ថែម នៅពេលដែលប្រទេសជាតិយើងត្រូវការអ្នកមានសមត្ថភាពជំនាញ និងសមត្ថភាពភាសារទៅបម្រើការងារនៅស្ថាប័នទាំងនោះ។
ជាទីបញ្ចប់ ឯកឧត្តមបណ្ឌិតប្រសិទ្ធពរជ័យដល់គណៈធិបតី ភ្ញៀវកិត្តិយស ក្មួយៗសិស្ស និស្សិត ដែលមានវត្តមាននៅក្នុងឱកាសដ៏វិសេសវិសាលនេះផងដែរ។