ឆ្នេរសមុទ្រក្រុងព្រះសីហនុ គឺជាឆ្នេរដែលមានទេសភាពស្រស់បំព្រង និងមានខ្សាច់សមុទ្រសស្គុះ ព្រមទាំងខ្យល់អាកាស លាយឡំទៅនិងទឹករលកបក់បោកគួរជាទីគយគន់។
អ្នកទេសចរណ៍ក្នុង និងក្រៅស្រុកតែងតែលំហែកាយ តាមឆ្នេរខ្សាច់ដ៏ស្រស់ស្អាត ខ្លះគេងសំដិលហាលថ្ងៃបន្ទាប់ពីចុះងូតទឹកសមុទ្រ ខ្លះទៀតអង្គុយលើកៅអីទម្រេតអានសៀវភៅ ស្រូបយកខ្យល់អាកាសបរិសុទ្ធ រួមនិងសម្លេងទឹកសមុទ្របោកបក់បង្កើតជាចង្វាក់ភ្លេងធម្មជាតិដើម្បីបំពេរអារម្មណ៍ដល់ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ។ ជាងនេះទៅទៀត អ្នករស់នៅក្រុងព្រះសីហនុតែងតែចូលចិត្តកំសាន្តតាមរយៈការជិះទូកយន្តស្ទូចត្រីតាមកោះ ឬឈរស្ទូចត្រីតាមឆ្នេរសមុទ្រដើម្បីកំសាន្តអារម្មណ៍បន្ទាប់ពីការងារប្រចាំថ្ងៃរបស់ពួកគាត់ត្រូវបានបញ្ចប់។
ខ្ញុំបាទនៅចាំបានថា កាល ពីឆ្នាំ ១៩៨៥ មានវិស្វកររុស្ស៊ីមួយក្រុមបានមកស្នាក់នៅសណ្ឋាគារ៧ជាន់ ដើម្បីធ្វើការស្រាវជ្រាវរុករករ៉ែប្រេង និង រ៉ែផ្សេងៗ នៅតាមបណ្តាកោះដូចជាកោះតាង កោះរុង កោះរ៉ុងសន្លឹម ។ល។ ពួកគាត់តែងតែ សំដិល ហាល ថ្ងៃ ជារៀងរាល់ពេលព្រឹក។
បុរសជនជាតិរុស្ស៊ីម្នាក់ដែលមានអាយុប្រហែល៤៥ឆ្នាំ នាសម័យនោះបានប្រាប់ខ្ញុំតាមរយៈអ្នកបកប្រែភាសារុស្ស៊ីថា ឆ្នេរសមុទ្រក្រុងកំពង់សោម (ឈ្មោះកាលពីសម័យមុន) ពិតជាស្អាត និងទាក់ទាញខ្លាំងណាស់។ គាត់និយាយបណ្តើរ ឱនចាប់ខ្សាច់សស្គុះបណ្តើរដោយបង្ហាញទឹកមុខស្រស់ញញឹម រួចបញ្ជាក់ថា គឺជាខ្សាច់ស្អាត រីឯឆ្នេរសមុទ្រទៀតសោតក៏គ្មានភក់ របាប់ ដែលធ្វើឱយប្រឡាក់ដៃជើងឡើយ។ ខ្ញុំក៏ចាប់គិតថា តើសម្តីរបស់បុរសនោះពិតដែរឬទេ ព្រោះខ្ញុំមិនធ្លាប់បានទៅកំសាន្តប្រទេសឡើយនាសម័យនោះ ហើយខ្ញុំហាក់ដូចជាមានមោទនៈលើប្រទេសរបស់ខ្លួនយ៉ាងខ្លាំងបន្ទាប់ពីបានលឺវាចាររបស់ជនបរទេសនោះមក បើទោះបីខ្ញុំមិនធ្លាប់បានឃើញ និងទៅដល់បណ្តាឆ្នេរសមុទ្រនៅតាមបណ្តាប្រទេសជាច្រើននៅលើសាកលលោកនេះក៏ដោយ។
កាលពីសម័យទសវត្សរ៍៨០ ចំនួនភ្ញៀវទេសចរណ៍មកលេងក្រុងកំពង់សោមមានចំនួនតិចតួចស្តួចស្តើងណាស់ ព្រោះការធ្វើដំណើរពីខេត្តមួយទៅពីខេត្តមួយ ពីក្រុងទៅខេត្តគឺអស្ថេរភាពនៅឡើយ។ អ្នកធ្វើដំណើរតាមរថយន្តប្រភេទ កាម៉ាស ហ្វុយហ្សូ ឬរថយន្តក្រុងប្រឈមមុខនិងក្រុមខ្មែរក្រហម ឬជនក្លែងបន្លំ ដើម្បីពួនស្ទាក់បាញ់រថយន្ត ម្យ៉ាងវិញទៀតជំនាន់នោះមិនសូវមានរថយន្តជាលក្ខណៈគ្រួសារនៅឡើយទេ នៅរៀងរាល់ចុងសប្តាហ៍កម្រនិងមានភ្ញៀវទេសចរណ៍ក្នុងស្រុកមកលេងក្រុងកំពង់សោមណាស់ លើកលែងតែរដូវបុណ្យទានតែប៉ុណ្ណោះ។
នៅប៉ុន្មានឆ្នាំចុងក្រោយនេះ មានអ្នកវិនិយោគទុនមកពីប្រទេសចិនជាច្រើន ដើម្បីវិនិយោគនៅខេត្តព្រះសីហនុ រីឯអគារធំខ្ពស់ៗ ក៏ចាប់ផ្តើមសាងសង់ឡើងជាបណ្តើរៗ។ ដីធ្លីនៅតំបន់នោះមួយចំនួនធំក៏ចាប់ផ្តើមមានតម្លៃខ្ពស់ រីឯអ្នកដែលមានដីនៅទីក្រុងព្រះសីហនុក៏ខ្លះក៏នាំគ្នាលក់ដី ឬជួលទីតាំងរបស់ខ្លួនទៅឲ្យវិនិយោគិនចិន ហើយខ្លួនក៏យកថវិកាដែលទទួលបានពីការលក់ ឬជួលដីនោះទៅទិញដីដែលនៅក្បែរជ្រាយៗក្រុង រហូតដល់ស្រុកព្រៃនប់ និងខេត្តជិតៗដូចជាខេត្តកំពតជាដើម។ នៅពេលខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជាមានគម្រោងសាងសង់ផ្លូវ Highway និងផ្លូវអយស្ម័យយានដ៏ទំនើបពីភ្នំពេញឆ្ពោះទៅខេត្តព្រះសីហនុដែលជាតំបន់ទេសចរណ៍ខ្នាតអន្តរជាតិ។ អ្វីដែលខ្ញុំសោកស្តាយនោះគឺខ្ញុំមិនមានម៉ាស៊ីនថតរូបដើម្បីផ្តិតទុកនូវទេសភាពកាលពីអតីតកាល (កាលមិនទាន់មានការអភិវឌ្ឍន) ដើម្បីយកទុកបង្ហាញដល់កូនៗ ចៅៗជំនាន់ក្រោយបានយល់ដឹងអំពីការវិវត្តន៍ចាប់តាំងពីទសវត្សរ៍៨០រហូតមកដល់បច្ចុប្បន្ននេះ។

No comments:
Post a Comment