Thursday, March 22, 2018

កម្មវិធីបើកការបោះជំរំអន្តរជាតិ ឆ្នាំ២០១៨ (IYF International Fellowship)

នេះ​គឺជា​លើក​ទី៨​ហើយ​ ដែលអង្គការ​សម្ព័ន្ធ​យុវជន​អន្តរជាតិ (IYF International Youth Fellowship) ​បាន​​រៀប​ចំ​ពិធី​បើកការ​បោះ​ជំរំអន្តរជាតិ​ នៅថ្ងៃព្រហស្បត្តិ៍ ​៦កើត ខែ ចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ២២ ខែ មីនា ឆ្នាំ២០១៨ នៅ​សាល​មហោ​​ស្រព​កោះ​ពេជ្រ។ លោក ហាឈើស ប្រធានអង្គការសម្ព័ន្ធយុវជនអន្តរជាតិ​ប្រចាំ​នៅ​កម្ពុជា​បាន​ធ្វើសេចក្តីរាយការណ៍​ជូនដល់គណៈអធិបតី និងភ្ញៀវជាតិ និងអន្តរជាតិ​ថា ​សិស្ស​ និស្សិត​ដែលបាន​ចូលរួមក្នុងពិធីបោះជំរំនៅឆ្នាំ២០១៨នេះ មាន​ចំនួន ៣០៦៤ ក្នុងនោះប្រុសចំនួន១៣២៦ ស្រីចំនួន ១២៨នាក់។

ក្នុងពិធីបើក ការបោះជំរំនាពេលនោះនោះមានគណអធិបតីបតីសំខាន់ៗ​ចំនួន​៣រូប​រូមមាន៖

១. ឯកឧត្តម​​​បណ្ឌិត ស៊ាន បូរ៉ាត​ រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងជា​​តំណាង​​ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម​រដ្ឋមន្រ្តី​​​ក្រសួង​អប់រំយុវជន​ និងកីឡា​។
២. ឯកឧត្តមបណ្ឌិត លី ឆេង អ្នក​តំណាង​​​រាស្រ្ត​​​មណ្ឌល​រាជ​ធានី​ភ្នំពេញ  សាកលវិទ្យាធិការ សាកលវិទ្យាល័យប៊ែលធីអន្តរជាតិ និងជាសមាជិក​គណៈ​កម្មាធិការ​ប្រឹក្សាយោបល់នៃអង្គការសម្ព័ន្ធយុវជនអន្តរជាតិ។

៣. ឯកឧត្តមបណ្ឌីត បាក់ អុកស៊ូ ស្ថាបនិកអង្គការសម្ព័ន្ធយុវជនអន្តរជាតិ។
បន្ទាប់ពីលោក ហាឈើស បានធ្វើ​សេចក្តី​រាយការណ៍​ជូនដល់​អង្គពិធីរួចមក ឯកឧត្តម​បណ្ឌិត លី ឆេង បាន​មានមតិស្វាគមន៍ និងលើក​​

ឡើង​​នូវ​ចំណុច​សំខាន់ៗ ដែល​ជា​គោល​បំណង​នៃ​ការបោះជំរំអន្តរជាតិសម្រាប់​យុវជន​កម្ពុជាគឺ ជូន​ដល់អង្គពិធីរួមមាន៖

១. ការបោះជំរំនេះ គឺក្នុងគោលបំណងធ្វើការអប់រំចិត្តដល់យុវជន​ដែលជាទំពាំង​ស្នងឬស្សី ឱ្យចេះស្រឡាញ់ខ្លួន​ឯង ចេះស្រឡាញ់គ្រួសារ និង​ចេះ​ស្រឡាញ់​សង្គមជាតិរបស់ខ្លួន។

២. ឱ្យយុវជន​​យល់ដឹងអំពីច្បាប់ និងចេះ​គោរព​ច្បាប់របស់រដ្ឋ។

៣. ចេះរស់នៅជាក្រុម ចេះរៀនសូត្របទពិសោធន៍ និងចែករំលែកបទពិសោធន៍ពីគ្នាទៅវិញទៅមក។

៤. ត្រូវរៀនសូត្រនូវចំណេះដឹងទូទៅ ពីកម្មវិធីបោះជំរំក្នុងអំឡូងពេលបីថ្ងៃនេះ ធ្វើយ៉ាងណា​ក្រេបជញ្ជក់​នូវចំណេះដឹង Soft-skill និង Hard-skill។

ទន្ទឹមនឹងនេះ ក្មួយៗសិស្ស​ និស្សិត​ក៏​ត្រូវសិក្សាបន្ថែម​នូវផ្នែកភាសា អង់គ្លេស ពីព្រោះភាសានេះគឺជាភាសាអន្តរជាតិ​ដែលជួយដល់ក្មួយៗ​មាន​លទ្ធភាពគ្រប់គ្រាន់ដើម្បីទំនាក់​ទំនងជាមួយជាតិសាសន៍
ខុសៗគ្នា ជាពិសេសបច្ចុប្បន្ននេះ កម្ពុជាយើង​ក៏ជា​សមាជិកនៃអង្គការអាស៊ាន  អង្គការសហប្រជាជាតិ និងអង្គការ WTO ផងដែរ។ នេះ​ជា​មូលេហតុ​ដែលក្មួយៗគួរ​តែ
ព្យាយាមសិក្សាភាសាអន្តរជាតិបន្ថែម នៅពេលដែលប្រទេសជាតិយើងត្រូវការអ្នក​មាន​សមត្ថភាព​ជំនាញ និងសមត្ថភាពភាសារ​ទៅបម្រើការងារនៅស្ថាប័នទាំងនោះ។

ជាទីបញ្ចប់ ឯកឧត្តមបណ្ឌិតប្រសិទ្ធពរជ័យដល់គណៈធិបតី ភ្ញៀវកិត្តិយស ក្មួយៗសិស្ស និស្សិត ដែលមាន​វត្តមាននៅក្នុងឱកាសដ៏វិសេសវិសាលនេះផងដែរ។






No comments:

Post a Comment