ADJECTIVE (គុណនាម)
1.5. What is an adjective? តើគុណនាមជាអ្វី?
1.5. What is an adjective? តើគុណនាមជាអ្វី?
Adjectives គុណនាមមានតួនាទីសំរាប់បញ្ជាក់ន័យ (modify)។ មានន័យថាគុណនាមពិពណ៌នា (describe) អោយនាម ឬសព្ទនាម។
Ex:
I saw a green tree. (ពាក្យ green បញ្ជាក់ន័យអោយនាម tree.)
It was leafy (ពាក្យ leafy បញ្ជាក់ន័យអោយសព្វនាម it.)
The flowering trees were beautiful. (ពាក្យ beautiful បញ្ជាក់ន័យអោយ noun phrase (ឃ្លានៃនាម) the following trees.)
ចំណាំ: ពាក្យថា Noun Phrase គឺជាឃ្លាដែលនាំមុខដោយនាម។ សូមសិក្សាចំណុចតូចមួយនៃ noun phrase ដែលមានចែងខាងក្រោម:
The following trees. (ឃ្លា The following នៅពីមុខ tree ត្រូវបានគេរាប់ចូលជាកន្សោមនាម tree ឬហៅថា noun phrase.)
Watching video is my favorite. (ពាក្យ Watching video គឺជាសន្សោមនាម.)
យើង និងធ្វើការសិក្សាលំអិតអំពី Phrase (ឃ្លា) នៅមេរៀនខាងមុខទៀត។
Determiners, a, and, the គេតែងតែហៅថា articles (ជាគុណនាមម្យ៉ាងសំរាប់កំណត់ចំនួន)។ គុណនាម The គឺជា article កំណត់ជាក់លាក់ ហើយវាតែងតែនៅពីមុខនាម ឧបមា: ពាក្យ (the plan) គឺជាគម្រោងការដែលយើងទាំងអស់គ្នាបានដឹងជាក់ច្បាស់ពីមុនមក ថាតើគម្រោងការមួយណាដែលយើងបានលើកនិយាយពេលនេះ។ រីឯពាក្យ a និងan គឺជាគុណនាមដែលបញ្ជាក់មិនច្បាស់លាស់ ដូចជា (a plan) គឺជាគម្រោងការដែលយើងទាំងអស់គ្នាមិនទាន់ដឹងថាជាគម្រោងការមួយណា ព្រោះអ្នកលើកឡើងទើបតែប្រាប់អោយយើងដឹងថានិងរៀបចំគម្រោងការថ្មីមួយ ឬក៏អាចនិយាយថានេះ ជាគម្រោងទូទៅមិនបានកំណត់ច្បាស់ថាមួយណាប្រាកដនោះទេ។
Ex:
I saw a green tree. (ពាក្យ green បញ្ជាក់ន័យអោយនាម tree.)
It was leafy (ពាក្យ leafy បញ្ជាក់ន័យអោយសព្វនាម it.)
The flowering trees were beautiful. (ពាក្យ beautiful បញ្ជាក់ន័យអោយ noun phrase (ឃ្លានៃនាម) the following trees.)
ចំណាំ: ពាក្យថា Noun Phrase គឺជាឃ្លាដែលនាំមុខដោយនាម។ សូមសិក្សាចំណុចតូចមួយនៃ noun phrase ដែលមានចែងខាងក្រោម:
The following trees. (ឃ្លា The following នៅពីមុខ tree ត្រូវបានគេរាប់ចូលជាកន្សោមនាម tree ឬហៅថា noun phrase.)
Watching video is my favorite. (ពាក្យ Watching video គឺជាសន្សោមនាម.)
យើង និងធ្វើការសិក្សាលំអិតអំពី Phrase (ឃ្លា) នៅមេរៀនខាងមុខទៀត។
1.5.1. Determiners ការកំណត់គុណនាម
Determiners, (អាចនិយាយថា article a, an, the) ជារឿយៗត្រូវបានគេហៅថា ការកំណត់គុណនាម (limiting adjectives) ដើម្បីកំណត់ថាតើនាមជាលក្ខណះទូទៅ (general noun) ឬក៏ការកំណត់នាមជាក់លាក់។ ឧទាហរណ៏: a tree (ដើមឈើទូទៅមិនកំណត់ច្បាស់ថាដើមឈើមួយណា) the tree (កំណត់ជាក់លាក់អំពីដើមឈើមួយក្នុងចំណោមដើមឈើដែលអ្នកនិយាយប្រាប់យើង)។ ទន្ទឹមនឹងនេះ ពាក្យថា Determiners ក៏បានប្រាប់អោយដឹងបានដឹងច្បាស់ថាតើដើមឈើមួយណា (this tree), តើដើមឈើមានប៉ុន្មាន (twelve trees), តើដើមឈើជារបស់នណា (our tree) និងពត៌មានជាលក្ខណះស្រដៀងគ្នា។Determiners, a, and, the គេតែងតែហៅថា articles (ជាគុណនាមម្យ៉ាងសំរាប់កំណត់ចំនួន)។ គុណនាម The គឺជា article កំណត់ជាក់លាក់ ហើយវាតែងតែនៅពីមុខនាម ឧបមា: ពាក្យ (the plan) គឺជាគម្រោងការដែលយើងទាំងអស់គ្នាបានដឹងជាក់ច្បាស់ពីមុនមក ថាតើគម្រោងការមួយណាដែលយើងបានលើកនិយាយពេលនេះ។ រីឯពាក្យ a និងan គឺជាគុណនាមដែលបញ្ជាក់មិនច្បាស់លាស់ ដូចជា (a plan) គឺជាគម្រោងការដែលយើងទាំងអស់គ្នាមិនទាន់ដឹងថាជាគម្រោងការមួយណា ព្រោះអ្នកលើកឡើងទើបតែប្រាប់អោយយើងដឹងថានិងរៀបចំគម្រោងការថ្មីមួយ ឬក៏អាចនិយាយថានេះ ជាគម្រោងទូទៅមិនបានកំណត់ច្បាស់ថាមួយណាប្រាកដនោះទេ។
DETERMINERS (or limiting adjectives) គុណនាមកំណត់
ARTICLES (គុណនាមម្យ៉ាងកំណត់ចំនួន)
a, an, the The news reporter used a cellphone to report an assignment. The new គឺជាពត៌មានដែលយើងទាំងអស់គ្នាបានដឹង a cellphone ទូរស័ព្ទដៃដែលយើងមិនបានដឹងជាប្រភេទទូស័ព្ទម៉ាកស្អីទេ an assignment កិច្ចការផ្ទះរបស់និស្សិត ដែលមិនបានដឹងថាជាកិច្ចការមុខវិជ្ជាអ្វីនោះដែរ។
DEMONSTRATIVE (គុណនាមចង្អុលបញ្ជាក់)
this, these, that, those
Those students rent that house. គុណនាម those students ចង្អុលបញ្ជាក់និស្សិតទាំងអស់នោះដែលយើងដឹង ឬមើលឃើញ រីឯ that house គឺចង្អុលប្រាប់ផ្ទះដែលយើងបានដឹង ឬឃើញពីចម្ងាយ។
this, these, that, those
Those students rent that house. គុណនាម those students ចង្អុលបញ្ជាក់និស្សិតទាំងអស់នោះដែលយើងដឹង ឬមើលឃើញ រីឯ that house គឺចង្អុលប្រាប់ផ្ទះដែលយើងបានដឹង ឬឃើញពីចម្ងាយ។
INDEFINITE (នាមឬគុណនាមកំណត់មិនច្បាស់លាស់)
any, each, few, other, some, and othersFew films today have complex plots. (គុណនាម few ប្រាប់អំពីចំនួនភាពយន្តពីរបី ដោយមិនកំណត់ថាតើភាពយន្តមួយណាដែលមានឈុតសំដែងបែបស្មុគ្រស្មាញនោះ។
INTERROGATIVE (នាមឬគុណនាមជាសំណួរ)
what, which, whose What answer did you give? (គុណនាម What សួរអំពីសំណួរដែលបានផ្តល់។
NUMERICAL (នាមឬគុណនាមប្រាប់អំពីចំនួន)
one, first, two, second, and others. សូមបញ្ជាក់ថា one or two គឺគ្រាន់តែជាឧទាហរណ៏ប៉ុណ្ណោះ គឺយើងអាចរាប់លេខច្រើនជាងនេះទៅទៀត។ ម្យ៉ាងវិញទៀត The fifth question was stricky. (គុណនាម fifth ប្រាប់អំពីសំណួរទីប្រាំដែលជាសំណួរបញ្ផោត។
POSSESSIVE (នាមឬគុណនាមបញ្ជាក់អំពីកម្មសិទ្ធិ)
my, your, their, and othersMy violin is older than your cello. (គុណនាម my ប្រាប់អំពីកម្មសិទ្ធិផ្ទាល់ខ្លួន)
RELATIVE (នាមឬគុណនាមសំរាប់ភ្ជាប់ពីប្រយោគមួយទៅប្រយោគមួយ ប្រយោគនោះគេអោយឈ្មោះថា Complex Sentences)
what, which, whose, whatever, and othersWe do not know which road to take (គុណនាម which ប្រើសំរាប់ភ្ជាប់និងប្រយោគ We do not know)
សូមធ្វើលំហាត់នៅគេហទំព័រផ្នែកខាងស្តាំ English Grammar Exercises (English Hifen)
No comments:
Post a Comment