Monday, July 11, 2011

PART OF SPEECH AND SENTENCE STRUCTURES

I. PARTS OF SPEECH

1. ហេតុ​អ្វី​បាន​ជា​យើង​សិក្សា​ Parts of Speech?
ចំណាំ: យើង​មិន​អាច​បក​ប្រែ​ពាក្យ Parts of Speech ថា​ជា​ផ្នែក​នៃ​សំដី​បាន​ទេ តែ​អត្ថន័យ​របស់​ Parts of Speech គឺ​សំដៅ​ការ​សិក្សា​នៃ​ពាក្យ​ទាំង​ឡាយ​ដែលមាន​មុខងារ​ផ្សេង​ៗ​គ្នា​ក្នុង​ប្រ​យោគ​មួយអោយ​ច្បាស់​លាស់។
Ex: I go to school to study English. (មុខងារ​របស់ I​ ជា ស័ព្ទនាមជា​ប្រធាន, go ជា​កិរិយា​ស័ព្ទ​បំបែក, to ជា​អាយតនិបាត, school ជានាមតែដើរតួជា​គុណ​កិរិយា​បញ្ជាក់​ទី​កន្លែង, to study ជាកិរិយាស័ព្ទ​មិន​ទាន់​បំបែក, English ជានាម។

 កា​រ​សិក្សា​ Parts of Speech គឺ​ដើម្បី​អោយ​បាន​ដឹង​អំពីឈ្មោះ និងនិយម​ន័យ​របស់ Parts of Speech ដើម្បី​កំណត់​ពាក្យ និង​យល់​​អោយ​បាន​ច្បាស់​ក្នុង​ការ​ប្រើ​ប្រាស់​វេយ្យាករណ៏​បាន​ត្រឹម​ត្រូវ ជា​ពិសេស​គឺ​យើង​ចាំ​បាច់​ដឹង​ថា​ពាក្យ​មួយ​​ដែល​នៅ​ក្នុង​ប្រយោគ​មួយ​មាន​មុខ​ងារ​ជា​អ្វី?

1.1. តើនាមគឺ​ជា​អ្វី What is a noun?
នាម (Noun) សំរាប់​ដាក់​ឈ្មោះមនុស្ស, ឈ្មោះទីកន្លែង, ឈ្មោះវត្ថុ, គំនិតយោបល់ ដូចជា student, college, textbook ។ល។


ប្រភេទ​នាម:
Proper Noun (អសាធារណនាម) 
គឺ​ជា​នាមបញ្ជាទៅ​លើ មនុស្សណា​ម្នាក់, ទី​កន្លែង, ឬ​វត្ថុ ហើយ​ជា​ទូ​ទៅចំពោះ​នាម​នេះ​គេ​តែង​តែ​សរសេរ​អក្សរ​ធំ​នៅ​ពីដើម​នៃ​ពាក្យ។ ដូចជា Cambodiana, Paris, Sonirouk។

Common Noun (សាធារណនាម)
គឺ​ជា​នាម​បញ្ជាក់ទៅ​លើជា​ក្រុម, ជា​កន្លែង, មនុស្ស​ ឬ​វត្ថុ ដែល​មិន​ជាក់​លាក់។ ដូចជា Singer (មិន​ដឹង​ជា​នណា), city (មិន​ដឹង​ទី​ក្រុង​មួយ​ណា), automobile (មិន​ដឹង​រថយន្ត​ម៉ាក​ស្អី)។ល។

Concrete Noun (នាមរូបី)
គឺ​​ជា​នាម​បញ្ជាក់វត្ថុ​តាម​រយះ​វិញ្ញាណ ការមើលឃើញ, ការ​ស្តាប់​លឺ, ឱជារស, ការក្លិន, និង​ការ​ស្ទាប​ឬ​ប៉ះ។ ដូចជា landscape (ទេសភាព), pizza (នុំភីហ្សា), thunder (ផ្ទរលាន់)។ល។

Abstract Noun (នាម​អរូបី)
គឺ​ជា​នាម​បញ្ជាក់នូវ​អ្វី​ដែល​យើង​មិន​អាច​កំណត់​ក្រៅពីវិញ្ញាណ។ ដូច​ជា freedom, (សេរីភាព), shyness (ភាព​អៀន​ខ្មាស់)។ល។

Collective Noun (សហនាម)
គឺ​ជា​នាម​បញ្ជាក់ជា​លក្ខណះ​ក្រុម។​ ដូច​ជា family (គ្រួសារ), team (ក្រុម)​។ល។

Non-count Noun or Mass Noun (នាម​មិន​អាច​រាប់)
គឺ​ជា​នាម​ដែល​មិន​អាច​រាប់បាន​។ ដូច​ជា water (ទឹក), time (ពេល​វេលា)។ល។
ចំណាំ: ចំពោះនាម​ដែល​មិន​អាច​រាប់​បាន​ យើង​អាច​រាប់​នៅ​ពេល​ណា​យើង​យក​ពាក្យ​មួយ​ទៀត​មក​ដាក់​ពី​មុខ​នាម​នោះ​​ដើម្បី​រាប់។ ដូច​ជា two bottles of water (ទឹក​ពីរ​ដប់) គឺ​យើង​រាប់​ចំនួន​ដប​​តែ​មិន​មែន​រាប់​ចំនួន​ទឹក​ទេ។

Count Noun (នាម​អាច​រាប់​បាន)
គឺ​ជា​នាមដែល​អាច​រាប់។ ដូច​ជា lake (បឹង), minute (នាទី)។ល។

សូមធ្វើ​លំហាត់​នៅ​គេហទំព័រផ្នែកខាង​ស្តាំ English Grammar Exercises (English Hifen)

No comments:

Post a Comment