Wednesday, July 27, 2011

I. PARTS OF SPEECH (Cont.)

ADVERB (គុណកិរិយា)

1.6. What is an adverb? តើគុណកិរិយាជាអ្វី?
Adverb  គុណនាម​មាន​តួនាទី​សំរាប់​បញ្ជាក់​ន័យ (modify)។ មាន​ន័យ​ថា​គុណ​នាម​​ពិពណ៌នា​​ (describe) អោយ​ Verb (កិរិយាស័ព្ទ), Adjective (គុណនាម), Adverb (គុណកិរិយា), និង Clause (ប្រយោគ)។
Example:
Chefs plan meals carefully. (ពាក្យ​ carefully បញ្ជាក់​ន័យ​អោយ​កិរិយាស័ព្ទ plan.)
Vegetables provide very important vitamins.  (ពាក្យ very បញ្ជាក់​ន័យ​អោយគុណនាម important.)
Those potato chips are too heavily salted. (ពាក្យ too បញ្ជាក់​ន័យ​អោយគុណកិរិយា heavily.)


1.6.1. Descriptive​ Adverbs គុណកិរិយាសំរាប់ពិពណ៌នា
Descriptive Adverbs បង្ហាញពី Intensity កំរិតនៃ​ប្រពលភាព (កំរិតនៃសកម្ម ឬកម្លាំង) ជា​ធម្មតា​គេ​តែង​តែ​បន្ថែម​ពាក្យ more or less (ច្រើន​ជាង ឬ​តិច​ជាង), most or least (ច្រើន​មែន​ទែន ឬ​តិច​មែន​ទែន) ដើម្បី​ពិពណ៌នា​បន្ថែម​ពី​លើ​គុណ​កិរិយា។ ឧបមា more happily (សប្បាយ​ច្រើន​ជាង) least clearly (មិន​ច្បាស់​បំផុត)។ នៅ​មាន Description Adverbs (គុណ​កិរិយា​ពណ៌នា​ច្រើន​ទៀត) គឺ​ត្រូវ​បាន​បង្កើត​ចេញ​ពី​កិរិយាស័ព្ទ គឺ​គ្រាន់​តែ​បន្ថែម​ពាក្យ -ly ដូចជា sad-sadly, loud-loudly, normal-normally, ក៏​ប៉ុន្តែ​ចំពោះ​គុណកិរិយា​ខ្លះ​មិនបញ្ចប់​ដោយពាក្យ -ly​​ ទេ។​ ដូចជា very, always, not, yesterday, and well. ក្នុង​នោះ​ដែរ​​ក៏​មាន​គុណ​ករិយា​ខ្លះ​មើល​ទៅ​ដូច​ជា​គុណ​ករិយា​ក៏​ប៉ុន្តែ​វា​មិន​មែន​ជា​គុណ​ករិយា​ទេ។ ដូចជា brotherly, lovely, lonely.

1.6.2. Relative​ Adverbs គុណកិរិយាសំរាប់ភ្ជាប់​ពីប្រយោគមួយ​ទៅ​ប្រ​យោគ​មួយ
Relative Adverbs ដែល​មាន​ពាក្យដូច​ជា where, why, and when នេះ គឺ​ជា​គុណ​ករិយា​ប្រើ​សំរាប់​ភ្ជាប់​ពី​ប្រយោគ​មួយ​ទៅ​ប្រយោគ​មួយ​ទៀត​ ហើយ​ពួក​គេ​ដើ​តួនាទី​នៅ​ក្នុង​ប្រយោគ​ភ្ជាប់​នោះ​ជា Adjective Clauses (ប្រយោគ​ដើរ​តួនាទី​ជា​គុណនាម)។
Ex: I learn English at BELTEI International Institute where is located in Phnom Penh capital in Cambodia. ប្រយោគ​ក្រហម​ដែល​គូស​បន្ទាត់​នោះ​មុខ​ងារ​ជា​គុណនាម ហើយ​បញ្ជាក់​ន័យ​អោយ​នាម ដែល​មាន​ពណ៌​ខ្មៅ។

1.6.3. Conjunctive​ Adverbs  ​គុណកិរិយាមានមុខងារ​ជា​សន្ធាន (សំរាប់​ភ្ជាប់)

Conjunctive Adverbs ​មាន​តួនាទី​សំរាប់​បញ្ជាក់​ន័យ (modify)។ មាន​ន័យ​ថា​គុណ​កិរិយានេះ​​ (describe) ប្រើ​សំរាប់​ពិពណ៌នា​ ដើម្បី​ភ្ជាប់​ពី​ពាក្យ​មួយ​ទៅ​ពាក្យ​មួយ​ទៀត ឬក៏​ពីប្រយោគ​ឯករាជ្យមួយ (Independent Clause) ​ទៅ​ប្រយោគ​ឯករាជ្យ​មួយ​ទៀត (Independent clause)។ Conjunctive Adverbs តែង​តែស្ថិត​នៅ​គ្រប់​កន្លែង​នៃ​ប្រយោគ ដូច​ជា​នៅពី​មុខ​ប្រយោគ, ចំកណ្តាល​ប្រយោគ, ឬនៅចុង​ប្រយោគ។ សូម​មើល​ឧទាហរណ៏​ខាង​ក្រោម:

  • However, we consider Isaac Newton an even more important scientist. 
  • We consider Isaac Newton, however, an even more important scientist. 
  • We consider Isaac Newton an even more important scientist, however.


CONJUNCTIVE ADVERBS AND RELATIONSHIPS THEY EXPRESS

ADDITION (ភ្ជាប់សំរាប់បន្ថែម​អត្ថន័យ)
also (ម្យ៉ាងទៀត), furthermore (ម្យ៉ាងទៀត ឬជាង​នេះ​ទៅ​ទៀត), moreover (ម្យ៉ាងទៀត ឬមួយ​វិញ​ទៀតទៀត), besides (ម្យ៉ាង​ទៀត, ក្រៅ​ពីនោះ, លើក​លែង​តែ)
Example:
Kim Sonirouk always do assignment at 7:30pm. Moreover, he tries to learn English on the English website after finishing it.

CONTRAST (សំរាប់​អត្ថន័យផ្ទុយ)
however (ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ), still (តែ​យ៉ាង​ណា​ក៏​ដោយ), nevertheless (យ៉ាង​ណា​ក៏​ដោយ), conversely (ផ្ទុយ​ទៅ​វិញ), nonetheless (យ៉ាង​ណា​ក៏​ដោយ), otherwise (បើ​មិន​ដូច្នោះ​ទេ)
Example:
All the crooks have to stop using illegal drug, otherwise, they will be jailed soon.

COMPARISON (សំរាប់​អត្ថន័យ​ប្រៀប​ធៀប)
similarly (ប្រហាក់​ប្រហែល​គ្នា), likewise (ដូចដែរ)

Example:
Kim Monirith is a good son, and likewise his younger sister, Kim Sovanny.

RESULT OR SUMMARY (សំរាប់​អត្ថន័យជាលទ្ធផល ឬសរុប)
therefore (ដូច្នេះ ឬហេតុដូច្នេះ), thus (ដូច្នេះ ឬ​ដូចនេះ), consequently (ដូច្នេះ, ដោយ​ហេតុនេះ, ហេតុ​ដូច្នេះ​ហើយ), accordingly (ដូច្នេះ, ព្រោះ​ហេតុ​នោះ, អោយ​ស្រប​ទៅ​តាម), hence (ហេតុនេះ), then (ម្យ៉ាង​ទៀត)
Example:
The students of BELTEI International Institute try to study hard; therefore, they will be able to pass grade 12 exam.



TIME (សំរាប់​បញ្ជាក់អំពី​ពេលវេលា)
next (បន្ទាប់ពីនេះ), then (ក្រោយមក បន្ទាប់មក), meanwhile (ខណពេលនោះ), finally (ជាទីបញ្ចប់), subsequently (បន្តបន្ទាប់, បន្ទាប់មក, ក្រោយមក),

Example:
All Cambodian students will starts school on August 1, 2011. Meanwhile, some of them are having journey to the provinces in Cambodia.   


EMPHASIS (សំរាប់​បញ្ជាក់)
indeed (តាមពិតទៅ), certainly (យ៉ាងពិត​ប្រាកដ)
Example:
A friend in need is a friend indeed.


សូមធ្វើ​លំហាត់​នៅ​គេហទំព័រផ្នែកខាង​ស្តាំ English Grammar Exercises (English Hifen) 

No comments:

Post a Comment