Friday, November 30, 2018

ហាងកាហ្វេ ភូឌី "Poohdy Cafe"





ហាងកាហ្វេ ភូឌី “Poohdy Cafe” មានទីតាំងស្ថិតនៅផ្លូវជាតិលេខ៤  និងផ្លូវអាស៊ានលេខ១១ ខាងជើងផ្លូវជាតិ ព្រលានយន្តហោះកងកេង ឃុំបិតត្រាំង ខេត្តព្រះសីហនុ សូមមើល Google Map ខាងក្រោមនេះ https://goo.gl/maps/APTMJUxtD9k






គុណប្រយោជន៍ដែលគ្រប់គ្នាពុំធ្លាប់ដឹងពីមុន ផ្លែផាសិន



ផាសិន(Passion) គឺជាផ្លែឈើមួយប្រភេទដែលមានសំបកពណ៌ស្វាយ ពណ៌លឿង ពណ៌មាស ហើយគេនិយមយកមកក្រឡុកជាទឹកផ្លែឈើសម្រាប់ទទួលទាន ព្រោះវាមានតម្លៃអាហារូបមត្ថម្ភខ្ពស់ណាស់។ ក្រៅពីមានតម្លៃអាហារូបត្ថម្ភខ្ពស់ ផ្លែផាសិន ត្រូវបានគេរកឃើញថា អាចផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនលើសលប់ ដែលគ្រប់គ្នាមិនធ្លាប់ដឹងពីមុនមក។

រក្សាសម្ពាធឈាម
 ការទទួលទានផ្លែផាសិន រាល់ថ្ងៃអ្នកនឹងទទួលបានប៉ូតាស្យូម១ភាគ៤ នៃសារធាតុរ៉ែសំខាន់ៗទាំងអស់។ ក្រៅពីនេះ វាអាចជួយសម្រួលដល់ចរាចរឈាម ពង្រឹងសុខភាពសរសៃឈាមបេះដូង និងកាត់បន្ថយភាពតានតឹងនៅក្នុងបេះដូង។ សារធាតុប៉ូតាស្យូម មានសារ:សំខាន់ខ្លាំងណាស់ក្នុងការរក្សាលំនឹងជាតិទឹកនៅក្នុងខ្លួន។ ដូច្នេះ អ្នកគួរតែទទួលទានផ្លែឈើមួយប្រភេទនេះឲ្យបានទៀងទាត់ ដើម្បីថែរក្សាបេះដូង និងកោសិកាឲ្យមានសុខភាពល្អ។







បង្កើនប្រព័ន្ធភាពស៊ាំ


ផាសិន សម្បូរទៅដោយវីតាមីនA, C និងសារធាតុចិញ្ចឹមសំខាន់ដូចជា បេតាការ៉ូទីន (beta carotene) និងXanthinដែលមានប្រសិទ្ធភាពក្នុងការ ជម្រុញឲ្យប្រព័ន្ធភាពស៊ាំដំណើរការបានល្អ។ ការប្រើប្រាស់ផ្លែឈើនេះទៀងទាត់ អាច ជួយឲ្យរាងកាយធន់នឹងជំងឺគ្រុនផ្តាសាយរួមទាំងការឆ្លងមេរោគផ្សេងៗផងដែរ។

 


រក្សាសុខភាពសរសៃឈាមបេះដូង
 ផ្លែឈើមួយប្រភេទនេះ មានផ្ទុកជាតិខ្លាញ់ទាប ហើយកូឡេស្តេរ៉ុល ស្ទើរតែគ្មានសោះ។ ផ្ទុយទៅវិញ វាមានផ្ទុកជាតិសរសៃច្រើនដែលអាចកាត់បន្ថយកូឡេស្តេរ៉ុលអាក្រក់ក្នុងឈាម flavonoids។ សារធាតុចិញ្ចឹមទាំងនេះ អាចការពារភ្នែកពីការបំផ្លាញរបស់ រ៉ាឌីកាល់ សេរី និងការពារស្រទាប់កែវភ្នែកផងដែរ៕

 


ការពារជំងឺមហារីក

  សារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងផ្លែផាសិន មានសមត្ថភាពកាត់បន្ថយរ៉ាល់ឌីកាល់ សេរីនៅក្នុងរាងកាយអ្នកជំងឺ មហារីកមានប្រសិទ្ធភាពបំផុត។ ជាពិសេសសារធាតុ Flavonoids,Phenol និងវីតាមីនA របស់វាអាចប្រឆាំងនឹងជំងឺ មហារីកសួត មហារីកមាត់ និងប្រភេទនៃជំងឺមហារីកផ្សេងៗទៀត។


 


ថែរក្សាពោះវៀនឲ្យមានសុខភាពល្អ


ផ្លែផាសិន អាចផ្តល់ជាតិសរសៃខ្ពស់រហូតដល់ទៅ ៩៨ភាគរយ នៅពេលដែល អ្នក ទទួល ទាន រាល់ថ្ងៃ។ ជាតិសរ សសៃ គឺជាផ្នែកមួយដ៏សំខាន់នៃរបបអាហារ ព្រោះវាអាចជួយសម្រួលក្នុងការរំលាយ អាហារ កាត់បន្ថយបញ្ហាទល់ លាមក ប្រឆាំងនឹងជំងឺរលាកពោះវៀន មហារីកពោះវៀនធំ និងរន្ធគូថផង ដែរ។

 


កែលម្អភ្នែកឲ្យមានសុខភាពល្អ

 ផាសិន គឺជាផ្នែកមួយនៃអាហារដែលមានអត្ថប្រយោជន៍ខ្លាំងបំផុតសម្រាប់ សុខភាព ភ្នែក ដោយសារ តែវាមានផ្ទុក សារធាតុប្រឆាំងកម្រិតខ្ពស់ដូចជា វីតាមីន A, C និងបង្កើនកូឡេស្តេរ៉ុលល្អក្នុងឈាមជំនួស វិញ។


 


ប្រភព៖ postnews



Thursday, March 22, 2018

កម្មវិធីបើកការបោះជំរំអន្តរជាតិ ឆ្នាំ២០១៨ (IYF International Fellowship)

នេះ​គឺជា​លើក​ទី៨​ហើយ​ ដែលអង្គការ​សម្ព័ន្ធ​យុវជន​អន្តរជាតិ (IYF International Youth Fellowship) ​បាន​​រៀប​ចំ​ពិធី​បើកការ​បោះ​ជំរំអន្តរជាតិ​ នៅថ្ងៃព្រហស្បត្តិ៍ ​៦កើត ខែ ចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ២២ ខែ មីនា ឆ្នាំ២០១៨ នៅ​សាល​មហោ​​ស្រព​កោះ​ពេជ្រ។ លោក ហាឈើស ប្រធានអង្គការសម្ព័ន្ធយុវជនអន្តរជាតិ​ប្រចាំ​នៅ​កម្ពុជា​បាន​ធ្វើសេចក្តីរាយការណ៍​ជូនដល់គណៈអធិបតី និងភ្ញៀវជាតិ និងអន្តរជាតិ​ថា ​សិស្ស​ និស្សិត​ដែលបាន​ចូលរួមក្នុងពិធីបោះជំរំនៅឆ្នាំ២០១៨នេះ មាន​ចំនួន ៣០៦៤ ក្នុងនោះប្រុសចំនួន១៣២៦ ស្រីចំនួន ១២៨នាក់។

ក្នុងពិធីបើក ការបោះជំរំនាពេលនោះនោះមានគណអធិបតីបតីសំខាន់ៗ​ចំនួន​៣រូប​រូមមាន៖

១. ឯកឧត្តម​​​បណ្ឌិត ស៊ាន បូរ៉ាត​ រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងជា​​តំណាង​​ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម​រដ្ឋមន្រ្តី​​​ក្រសួង​អប់រំយុវជន​ និងកីឡា​។
២. ឯកឧត្តមបណ្ឌិត លី ឆេង អ្នក​តំណាង​​​រាស្រ្ត​​​មណ្ឌល​រាជ​ធានី​ភ្នំពេញ  សាកលវិទ្យាធិការ សាកលវិទ្យាល័យប៊ែលធីអន្តរជាតិ និងជាសមាជិក​គណៈ​កម្មាធិការ​ប្រឹក្សាយោបល់នៃអង្គការសម្ព័ន្ធយុវជនអន្តរជាតិ។

៣. ឯកឧត្តមបណ្ឌីត បាក់ អុកស៊ូ ស្ថាបនិកអង្គការសម្ព័ន្ធយុវជនអន្តរជាតិ។
បន្ទាប់ពីលោក ហាឈើស បានធ្វើ​សេចក្តី​រាយការណ៍​ជូនដល់​អង្គពិធីរួចមក ឯកឧត្តម​បណ្ឌិត លី ឆេង បាន​មានមតិស្វាគមន៍ និងលើក​​

ឡើង​​នូវ​ចំណុច​សំខាន់ៗ ដែល​ជា​គោល​បំណង​នៃ​ការបោះជំរំអន្តរជាតិសម្រាប់​យុវជន​កម្ពុជាគឺ ជូន​ដល់អង្គពិធីរួមមាន៖

១. ការបោះជំរំនេះ គឺក្នុងគោលបំណងធ្វើការអប់រំចិត្តដល់យុវជន​ដែលជាទំពាំង​ស្នងឬស្សី ឱ្យចេះស្រឡាញ់ខ្លួន​ឯង ចេះស្រឡាញ់គ្រួសារ និង​ចេះ​ស្រឡាញ់​សង្គមជាតិរបស់ខ្លួន។

២. ឱ្យយុវជន​​យល់ដឹងអំពីច្បាប់ និងចេះ​គោរព​ច្បាប់របស់រដ្ឋ។

៣. ចេះរស់នៅជាក្រុម ចេះរៀនសូត្របទពិសោធន៍ និងចែករំលែកបទពិសោធន៍ពីគ្នាទៅវិញទៅមក។

៤. ត្រូវរៀនសូត្រនូវចំណេះដឹងទូទៅ ពីកម្មវិធីបោះជំរំក្នុងអំឡូងពេលបីថ្ងៃនេះ ធ្វើយ៉ាងណា​ក្រេបជញ្ជក់​នូវចំណេះដឹង Soft-skill និង Hard-skill។

ទន្ទឹមនឹងនេះ ក្មួយៗសិស្ស​ និស្សិត​ក៏​ត្រូវសិក្សាបន្ថែម​នូវផ្នែកភាសា អង់គ្លេស ពីព្រោះភាសានេះគឺជាភាសាអន្តរជាតិ​ដែលជួយដល់ក្មួយៗ​មាន​លទ្ធភាពគ្រប់គ្រាន់ដើម្បីទំនាក់​ទំនងជាមួយជាតិសាសន៍
ខុសៗគ្នា ជាពិសេសបច្ចុប្បន្ននេះ កម្ពុជាយើង​ក៏ជា​សមាជិកនៃអង្គការអាស៊ាន  អង្គការសហប្រជាជាតិ និងអង្គការ WTO ផងដែរ។ នេះ​ជា​មូលេហតុ​ដែលក្មួយៗគួរ​តែ
ព្យាយាមសិក្សាភាសាអន្តរជាតិបន្ថែម នៅពេលដែលប្រទេសជាតិយើងត្រូវការអ្នក​មាន​សមត្ថភាព​ជំនាញ និងសមត្ថភាពភាសារ​ទៅបម្រើការងារនៅស្ថាប័នទាំងនោះ។

ជាទីបញ្ចប់ ឯកឧត្តមបណ្ឌិតប្រសិទ្ធពរជ័យដល់គណៈធិបតី ភ្ញៀវកិត្តិយស ក្មួយៗសិស្ស និស្សិត ដែលមាន​វត្តមាននៅក្នុងឱកាសដ៏វិសេសវិសាលនេះផងដែរ។






Tuesday, March 20, 2018

សម្រស់ធម្មជាតិឆ្នេរសមុទ្រខេត្តព្រះសីហនុ

ឆ្នេរ​​សមុទ្រ​​ក្រុង​​ព្រះសីហនុ​ ​គឺ​​​ជា​​​ឆ្នេរ​ដែល​​មាន​​ទេសភាព​​​ស្រស់​បំព្រង និង​មាន​ខ្សាច់​​សមុទ្រ​​សស្គុះ ព្រម​ទាំង​ខ្យល់​អាកាស​ លាយ​ឡំ​ទៅនិង​​​ទឹក​​រលក​បក់​បោក​គួរ​ជា​ទី​គយ​គន់​។

អ្នក​​​​ទេសចរណ៍ក្នុង និងក្រៅស្រុក​តែង​តែ​លំហែកាយ តាម​ឆ្នេរ​ខ្សាច់​ដ៏ស្រស់​ស្អាត ខ្លះ​គេង​​សំដិល​ហាល​ថ្ងៃ​​បន្ទាប់​​ពី​ចុះ​ងូត​ទឹក​សមុទ្រ ខ្លះ​ទៀត​​អង្គុយ​លើ​កៅ​អី​ទម្រេត​អានសៀវភៅ ស្រូប​យក​ខ្យល់​អាកាស​បរិសុទ្ធ រួមនិងសម្លេង​ទឹក​សមុទ្រ​បោក​បក់​បង្កើត​ជាចង្វាក់ភ្លេងធម្មជាតិ​ដើម្បីបំពេរ​អារម្មណ៍​ដល់​ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ។ ​ជាងនេះទៅទៀត អ្នក​រស់​នៅ​ក្រុង​ព្រះសីហនុ​​តែង​តែ​ចូលចិត្ត​កំសាន្តតាមរយៈការ​​ជិះ​ទូក​​​យន្តស្ទូចត្រីតាមកោះ ឬឈរស្ទូចត្រីតាមឆ្នេរ​សមុទ្រដើម្បីកំសាន្ត​អារម្មណ៍បន្ទាប់ពី​ការងារ​ប្រចាំ​ថ្ងៃ​របស់ពួកគាត់ត្រូវ​បាន​បញ្ចប់។​

ខ្ញុំបាទនៅចាំបានថា កាល ពីឆ្នាំ ១៩៨៥ មានវិស្វកររុស្ស៊ីមួយក្រុម​បាន​មក​ស្នាក់​នៅ​សណ្ឋាគារ​៧ជាន់ ដើម្បីធ្វើការស្រាវជ្រាវរុករក​រ៉ែប្រេង និង រ៉ែផ្សេងៗ នៅ​តាម​បណ្តា​កោះ​ដូចជា​កោះតាង កោះរុង កោះរ៉ុង​សន្លឹម ។ល។ ពួកគាត់តែងតែ សំដិល ហាល ថ្ងៃ ជារៀង​រាល់​ពេល​ព្រឹក។
បុរសជន​​ជាតិ​រុស្ស៊ី​ម្នាក់​ដែល​មាន​អាយុប្រហែល៤៥ឆ្នាំ នា​សម័យ​នោះ​បាន​ប្រាប់​ខ្ញុំ​តាម​រយៈ​អ្នក​បក​ប្រែ​ភាសារុស្ស៊ីថា ឆ្នេរ​សមុទ្រ​ក្រុង​កំពង់សោម (ឈ្មោះកាល​ពី​សម័យ​មុន) ពិតជាស្អាត និង​ទាក់​ទាញ​ខ្លាំងណាស់។ គាត់និយាយបណ្តើរ ឱន​ចាប់​ខ្សាច់​សស្គុះ​បណ្តើរ​ដោយ​បង្ហាញ​ទឹកមុខ​ស្រស់​ញញឹម រួចបញ្ជាក់ថា គឺជាខ្សាច់ស្អាត រីឯឆ្នេរសមុទ្រទៀតសោតក៏គ្មានភក់ របាប់ ដែល​ធ្វើ​ឱយ​ប្រឡាក់​ដៃជើងឡើយ។​ ខ្ញុំក៏ចាប់គិតថា តើសម្តីរបស់បុរសនោះពិតដែរឬទេ ព្រោះ​ខ្ញុំ​មិន​ធ្លាប់​បាន​ទៅ​កំសាន្ត​ប្រទេសឡើយ​នាសម័យ​នោះ ហើយ​ខ្ញុំ​ហាក់​ដូច​ជា​មានមោទនៈលើ​ប្រទេសរបស់​ខ្លួន​យ៉ាង​ខ្លាំង​បន្ទាប់​ពី​បានលឺវាចាររបស់ជន​បរទេស​នោះមក បើ​ទោះ​បី​ខ្ញុំ​​មិន​ធ្លាប់​បានឃើញ និង​ទៅដល់បណ្តា​ឆ្នេរ​សមុទ្រ​នៅ​តាម​បណ្តា​ប្រទេស​​ជា​ច្រើន​នៅ​លើ​សាកល​លោក​នេះក៏​ដោយ។

កាល​​​ពី​​​សម័យ​​ទសវត្សរ៍​៨០ ចំនួន​ភ្ញៀវ​​​ទេសចរណ៍​​មក​​លេង​ក្រុង​កំពង់​សោម​មាន​ចំនួន​តិច​តួចស្តួចស្តើង​ណាស់​ ព្រោះ​​​ការ​​ធ្វើ​​ដំណើរ​ពី​ខេត្ត​មួយ​​ទៅ​​ពី​ខេត្ត​មួ​យ ពី​​ក្រុង​ទៅ​ខេត្ត​គឺ​​អស្ថេរភាព​​នៅ​​ឡើយ​។​​​ អ្នក​​​ធ្វើ​ដំណើរ​​តាម​​រថយន្ត​ប្រភេទ​ កាម៉ាស ហ្វុយហ្សូ ឬ​​រថយន្ត​ក្រុង​ប្រឈម​មុខ​និងក្រុមខ្មែរ​ក្រហម ឬ​ជន​ក្លែង​បន្លំ ដើម្បី​ពួន​ស្ទាក់​បាញ់​រថយន្ត ម្យ៉ាងវិញទៀតជំនាន់នោះមិនសូវមានរថយន្តជាលក្ខណៈ​គ្រួសារនៅឡើយទេ នៅ​រៀង​រាល់​ចុង​សប្តាហ៍កម្រនិងមានភ្ញៀវទេសចរណ៍ក្នុងស្រុកមក​លេង​ក្រុង​កំពង់សោមណាស់ លើក​លែង​តែ​រដូវបុណ្យទានតែប៉ុណ្ណោះ។

នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ មាន​អ្នក​​វិនិយោគ​ទុន​មក​ពី​ប្រទេស​ចិន​ជា​ច្រើន​ ដើម្បី​វិនិយោគ​​នៅ​ខេត្ត​ព្រះសីហនុ​ រីឯអគារធំខ្ពស់ៗ ក៏ចាប់​ផ្តើម​សាង​សង់​ឡើង​ជា​បណ្តើរៗ។ ដី​​ធ្លី​នៅ​តំបន់​នោះ​មួយ​ចំនួន​ធំ​ក៏​ចាប់​ផ្តើម​មាន​តម្លៃ​ខ្ពស់ រីឯ​អ្នក​ដែល​មាន​ដី​នៅ​ទី​ក្រុង​ព្រះសីហនុ​ក៏​ខ្លះ​ក៏​នាំ​គ្នា​លក់​ដី ឬ​ជួល​ទីតាំង​របស់​ខ្លួន​ទៅ​ឲ្យ​វិនិយោគិនចិន ហើយ​ខ្លួន​ក៏​យក​ថវិកាដែល​ទទួល​បាន​ពី​ការលក់ ឬ​ជួល​ដី​នោះ​ទៅ​ទិញ​ដី​ដែល​នៅ​ក្បែរជ្រាយ​ៗ​ក្រុង រហូត​ដល់​ស្រុក​ព្រៃនប់ និង​ខេត្ត​ជិត​ៗ​ដូច​ជាខេត្ត​កំពត​ជា​ដើម។ នៅ​ពេល​ខាងមុខនេះ  រាជរដ្ឋាភិបាល​កម្ពុជា​មាន​គម្រោង​សាង​សង់​ផ្លូវ Highway និង​ផ្លូវអយស្ម័យយានដ៏​ទំនើបពី​ភ្នំពេញ​ឆ្ពោះទៅ​ខេត្ត​ព្រះសីហនុ​​ដែល​​ជា​តំបន់​ទេសចរណ៍​ខ្នាតអន្តរជាតិ។ អ្វី​ដែល​ខ្ញុំ​សោក​ស្តាយ​នោះ​គឺ​ខ្ញុំ​មិន​មាន​ម៉ាស៊ីន​ថត​រូប​ដើម្បី​ផ្តិត​ទុក​នូវ​ទេសភាព​កាល​ពី​អតីតកាល​ (កាលមិន​ទាន់មានការអភិវឌ្ឍន) ដើម្បី​យក​ទុក​បង្ហាញ​ដល់​កូនៗ ចៅៗ​ជំនាន់​ក្រោយបាន​យល់ដឹង​អំពី​ការវិវត្តន៍ចាប់តាំងពីទសវត្សរ៍៨០​រហូត​មក​ដល់បច្ចុប្បន្ន​នេះ។