ហាងកាហ្វេ ភូឌី “Poohdy Cafe” មានទីតាំងស្ថិតនៅផ្លូវជាតិលេខ៤
និងផ្លូវអាស៊ានលេខ១១ ខាងជើងផ្លូវជាតិ ព្រលានយន្តហោះកងកេង ឃុំបិតត្រាំង ខេត្តព្រះសីហនុ
សូមមើល Google Map ខាងក្រោមនេះ https://goo.gl/maps/APTMJUxtD9k ។
គុណប្រយោជន៍ដែលគ្រប់គ្នាពុំធ្លាប់ដឹងពីមុន ផ្លែផាសិន
ផាសិន(Passion) គឺជាផ្លែឈើមួយប្រភេទដែលមានសំបកពណ៌ស្វាយ ពណ៌លឿង ពណ៌មាស ហើយគេនិយមយកមកក្រឡុកជាទឹកផ្លែឈើសម្រាប់ទទួលទាន
ព្រោះវាមានតម្លៃអាហារូបមត្ថម្ភខ្ពស់ណាស់។ ក្រៅពីមានតម្លៃអាហារូបត្ថម្ភខ្ពស់ ផ្លែផាសិន
ត្រូវបានគេរកឃើញថា អាចផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនលើសលប់ ដែលគ្រប់គ្នាមិនធ្លាប់ដឹងពីមុនមក។
រក្សាសម្ពាធឈាម
ការទទួលទានផ្លែផាសិន រាល់ថ្ងៃអ្នកនឹងទទួលបានប៉ូតាស្យូម១ភាគ៤
នៃសារធាតុរ៉ែសំខាន់ៗទាំងអស់។ ក្រៅពីនេះ វាអាចជួយសម្រួលដល់ចរាចរឈាម
ពង្រឹងសុខភាពសរសៃឈាមបេះដូង និងកាត់បន្ថយភាពតានតឹងនៅក្នុងបេះដូង។ សារធាតុប៉ូតាស្យូម
មានសារ:សំខាន់ខ្លាំងណាស់ក្នុងការរក្សាលំនឹងជាតិទឹកនៅក្នុងខ្លួន។ ដូច្នេះ អ្នកគួរតែទទួលទានផ្លែឈើមួយប្រភេទនេះឲ្យបានទៀងទាត់
ដើម្បីថែរក្សាបេះដូង និងកោសិកាឲ្យមានសុខភាពល្អ។
បង្កើនប្រព័ន្ធភាពស៊ាំ
ផាសិន សម្បូរទៅដោយវីតាមីនA, C និងសារធាតុចិញ្ចឹមសំខាន់ដូចជា បេតាការ៉ូទីន (beta carotene) និងXanthinដែលមានប្រសិទ្ធភាពក្នុងការ ជម្រុញឲ្យប្រព័ន្ធភាពស៊ាំដំណើរការបានល្អ។ ការប្រើប្រាស់ផ្លែឈើនេះទៀងទាត់ អាច ជួយឲ្យរាងកាយធន់នឹងជំងឺគ្រុនផ្តាសាយរួមទាំងការឆ្លងមេរោគផ្សេងៗផងដែរ។
រក្សាសុខភាពសរសៃឈាមបេះដូង
ផ្លែឈើមួយប្រភេទនេះ មានផ្ទុកជាតិខ្លាញ់ទាប ហើយកូឡេស្តេរ៉ុល
ស្ទើរតែគ្មានសោះ។ ផ្ទុយទៅវិញ វាមានផ្ទុកជាតិសរសៃច្រើនដែលអាចកាត់បន្ថយកូឡេស្តេរ៉ុលអាក្រក់ក្នុងឈាម
flavonoids។ សារធាតុចិញ្ចឹមទាំងនេះ អាចការពារភ្នែកពីការបំផ្លាញរបស់ រ៉ាឌីកាល់ សេរី និងការពារស្រទាប់កែវភ្នែកផងដែរ៕
ការពារជំងឺមហារីក
សារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងផ្លែផាសិន មានសមត្ថភាពកាត់បន្ថយរ៉ាល់ឌីកាល់ សេរីនៅក្នុងរាងកាយអ្នកជំងឺ មហារីកមានប្រសិទ្ធភាពបំផុត។ ជាពិសេសសារធាតុ Flavonoids,Phenol និងវីតាមីនA របស់វាអាចប្រឆាំងនឹងជំងឺ មហារីកសួត មហារីកមាត់ និងប្រភេទនៃជំងឺមហារីកផ្សេងៗទៀត។
ថែរក្សាពោះវៀនឲ្យមានសុខភាពល្អ
ផ្លែផាសិន អាចផ្តល់ជាតិសរសៃខ្ពស់រហូតដល់ទៅ ៩៨ភាគរយ នៅពេលដែល អ្នក ទទួល
ទាន រាល់ថ្ងៃ។ ជាតិសរ សសៃ គឺជាផ្នែកមួយដ៏សំខាន់នៃរបបអាហារ ព្រោះវាអាចជួយសម្រួលក្នុងការរំលាយ
អាហារ កាត់បន្ថយបញ្ហាទល់ លាមក ប្រឆាំងនឹងជំងឺរលាកពោះវៀន មហារីកពោះវៀនធំ និងរន្ធគូថផង
ដែរ។
No comments:
Post a Comment