វិមានឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាកម្ពុជា ត្រូវបានដាក់ សម្ពោធឡើងនៅថ្ងៃសៅរ៍ ទី២៩ ខែ ធ្នូ ឆ្នាំ២០១៨ ក្នុងគោលបំណងរំលឹក
ឡើងវិញនូវការតស៊ូដ៏ស្វិតស្វាញទាំង ផ្នែកយោធា និងផ្នែកនយោបាយតាមរយៈគោលនយោបាយឈ្នះៗដែលធ្វើអោយមេដឹកនាំខ្មែរក្រហម និងកម្លាំងទ័ពខ្មែរក្រហមទាំងមូល បានសុខចិត្តចុះចូលរួមនឹងរាជរដ្ឋាភិបាលនៅខែ ធ្នូ ឆ្នាំ១៩៩៨ បាននាំយកនូវសន្តិសុខទូទាំងប្រទេសជូនប្រជាជនកម្ពុជាសព្វថ្ងៃនេះ។
ទោះបីមានទស្សនៈផ្សេងៗ មានការរិះគន់ និងវាយប្រហារ ការសម្ពោធ វិមានឈ្នះឈ្នះនេះក៏ ដោយក៏ប៉ុន្តែខ្ញុំអាចចងចាំយ៉ាង ច្បាស់ អំពីដំណើរជីវិតរបស់ ខ្ញុំចាប់ តាំងពីកុមារភាពរហូតដល់គោលនយោបានឈ្នះឈ្នះ នេះបានលេច ចេញជារូបរាង និងនាំយកមក នូវសន្តិសុខជូនប្រជាជនកម្ពុជា និងសម្រាប់រូបខ្ញុំបាទផងដែរ។
ប្រជាជនកម្ពុជាបានរងទុក្ខលំបាក ជាច្រើនទស្សវត្សរ៍មកហើយ គឺស្គាល់ តែសង្រ្គាម និងការព្រាត់ប្រាស់ គ្រួសារ។ ប្រជាជននាសម័យនោះបាត់ឱកាសរៀនសូត្រដោយសារតែគេចគ្រាប់ផ្លោង សាលារៀន មន្ទីរពេទ្យ ផ្ទះសម្បែង ត្រូវបានបំផ្លិចបំផ្លាញដោយសារសង្រ្គាមស៊ីវិល បង្ហូរតែឈាមខ្មែរគ្នាឯង មិន ខុសអ្វីពីស្ថានភាពដ៏ដុនដាបនៅប្រទេសស៊ីរីនាពេលបច្ចុប្បន្នឡើយ។
អ្វីដែលយើងទាំងអស់គ្នាត្រូវគិតបន្ត នោះ មិនមែនការហែកហួរគ្នា មិនមែនការផ្តួលរំលំរដ្ឋាភិបាល តែត្រូវចូលរួមរិះរកមធ្យោបាយ ធ្វើយ៉ាងណា ក៏សាងប្រទេសយើង អោយកាន់តែមានភាពរីកចម្រើន ប្រជាជនគួរតែសហការជា មួយរាជ រដ្ឋាភិបាល គាំទ្រនូវគោល នយោបាយកាត់បន្ថយភាពក្រីក្រ ធ្វើយ៉ាងណាកុំអោយមានគម្លាត រវាងអ្នកក្រ និងអ្នកមានខ្លាំងពេក រួចចាប់ដៃគ្នាទៅប្រកួតប្រជែងជាមួយបណ្តាប្រទេសជិតខាងផ្នែកសេដ្ឋកិច្ច។
ទស្សនៈរបស់ខ្ញុំយល់ឃើញថា ប្រសិនបើប្រទេសយើងគ្មានសុខសន្តិភាពទេនោះ យើងពិតជាគ្មាន ឱកាសដើម្បីអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិយើងបានឡើយ។ បច្ចុប្បន្ននេះ ប្រទេសយើងបានក្លាយជាប្រទេសមានសិទ្ធស្មើនិងប្រទេសនានាថ្វីបើប្រទេសយើងជាប្រទេសតូច ក៏ប៉ុន្តែយើង មានឯករាជភាពពេញលេញ ឈរត្រង់ ដើរត្រង់ ដូចបណ្តាប្រទេសដ៏ទៃដែរ សូមរក្សាសន្តិភាពនេះ អោយបានគង់វង្សសម្រាប់កូនចៅយើងជំនាន់ក្រោយបានស្គាល់តែភាពរុងរឿង។
No comments:
Post a Comment